Thứ Hai 13 Tháng Tư 2020 - 07:25:11 CH
CHÚC MỪNG TẾT CỔ TRUYỀN CHOL-CHNAM-THMAY PL 2564 DL 2020 CỦA CHỦ TỊCH HỘI ĐKSSYN KIÊN GIANG
សូមថ្វាយបង្គំព្រះឧបជ្ឈាយ៍, ព្រះតេជគុណ, ព្រះចៅអធិការ, ព្រះពហុស្សូត, ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ!
សូមចម្រើនពរដល់គណៈកម្មការ, ញោមវត្ត, លោកគ្រូអាចារ្យ, ប្រជាពុទ្ធបរិស័ទនិងក្មួយៗសិស្សានុសិស្សព្រមទាំងនិស្សិតខ្មែរគ្រប់មជ្ឈដ្ធានជាទីរាប់អាន!
នាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំជូតទោស័ក ព.ស:២៥៦៤ គ.ស:២០២០ ដែលជាបុណ្យប្រពៃណីជាតិខ្មែរឈានចូលមកដល់ សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តគៀងយ៉ាង សូមបានជាកិត្តិយសគោរពថ្វាយប្រគេនពរដល់សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិគ្រប់ក្រុងនិងស្រុក, ព្រះឧបជ្ឈាយ៍, ព្រះតេជគុណ,ព្រះចៅអធិការ, ព្រះពហុស្សូត, ព្រះសង្ឃគ្រប់ព្រះអង្គ, គណ:កម្មការ, ញោមវត្ត, លោកគ្រូអាចារ្យ, ប្រជាពុទ្ធបរិស័ទនិងក្មួយៗសិស្សានុសិស្សព្រមទាំងនិស្សិត, កម្មាភិបាល, យុទ្ធជនជាជនរួមជាតិខ្មែរគ្រប់មជ្ឈដ្ធានទូទាំងខេត្តនិងបងប្អូនកូនក្មួយកំពុងប្រកបការងារនៅក្រៅខេត្តគៀងយ៉ាងដោយសេចក្តីសួរសុខទុក្ខព្រមទាំងថ្វាយ,ជូននូវស័ព្ទសាធុការពរជោគជ័យសិរីសួរស្តីដ៏មហាប្រសើរ។
បពិត្រព្រះសង្ឃជាទីគោរពសក្ការៈ! អស់លោកអ្នកជាទីរាប់អាន!
ឆ្នាំ២០១៩កន្លងទៅហើយនេះ,ព្រះសង្ឃនិងពុទ្ធបរស័ទទូទាំងខេត្តបានរួបរួមសាមគ្គីជាធ្លង់មួយបញ្ជេញស្នាដៃកសាងសង្គមជាតិនិងសាសនាប្រកបដោយជោគជ័យលើគ្រប់វិស័យ, ជាពិសេសបានចាត់តាំងនិងសម្រេចជាស្ថាពរនូវមហាសន្និបាតសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តគៀងយ៉ាងលើកទី៧អាណត្តិកាល ២០១៩-២០២៤។
ទន្ទឹមនឹងនោះ, ប្រជាជនខ្មែរខេត្តយើង ក៏បានសម្រេចជោគជ័យនូវគ្រប់វិ
ស័យដូចជា: សេដ្ធកិច្ចរីកចម្រើនកំណើនខ្ពស់, អប់រំនិងបណ្តុះបណ្តាលបានយកចិត្តទុកដាក់ជាប្រចាំ, ជាពិសេសដ៏គួរកត់សម្គាល់នោះគឺវិស័យមនុស្សធម៍សង្គមសម្រេច អត្រាលើសផែនការកំណត់បានរដ្ធអំណាចគ្រប់ស្ថាប័នស្ងើចសរសើរ។
បណ្តារវត្តអារាមនានាបានកសាងប្រកបដោយរចនាបថនិងក្បូក្បាច់ខ្មែរដោយស្អាតប្រពៃគួរជាទីរមណីយដ្ធាននិងសាកសមជាកន្លែងសក្ការៈបូជានៃពុទ្ធបរិស័ទទាំងឡាយ,មិនត្រឹមតែប៉ុណ្ណោះទីនេះហើយក៍ជាកន្លែងថែរក្សាប្រពៃណីវប្បធម៍របស់ជាតិ,រួមចំណែកពង្រឹងនិងពង្រីកបង្ហាញនូវអត្តសញ្ញាណរបស់ជាតិយើងផងដែរ។


បពិត្រព្រះសង្ឃជាទីគោរពសក្ការ! អស់លោកអ្នកជាទីរាប់អាន!
អំណរបុណ្យចូលឆ្នាំថ្មីឆ្នាំនេះស្ថិតក្នុងស្ថានភាពជម្ងឺរីករាលដាលនៃមេរោគដ៏កំណាចកូរ៉ូណាប្រភេទថ្មី កូវីដ-១៩ កំពុងតែប្រល័យមនុស្សលោករាប់សែននាក់ទូទាំងសកល់។ ហេតុដូច្នោះ,ក្នុងនាមថ្នាក់ដឹកនាំនៃសមាគមសង្ឃខេត្តសូមអំពាវនាវដល់ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងឡាយទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំនេះដោយសុវត្ថិភាពព្រមទាំងលើកកំពស់ស្មារតីយកសុខភាពជាធំជាចម្បង។
ពុំនោះសោធ,សង្គមជាតិរស់នៅគ្មានមហន្តរាយប្រកបដោយសុខមាលភាពដ៏ប្រសើរជៀសផុតពីមហារោគនេះក៏ដោយសារការរួមចំណែកយ៉ាងសកម្មរបស់ប្រជាពុទ្ធបរិស័ទ៤ជំពូកជនរួមជាតិខ្មែរយើងនេះដែរ។
ជាទីបញ្ជាប់សាជាថ្មីម្តងទៀតនាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំជូតទោស័ក
ព.ស:២៥៦៤ គ.ស:២០២០ ដែលជាបុណ្យប្រពៃណីជាតិខ្មែរឈានចូលមកដល់សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តគៀងយ៉ាងសូមបានជាកិត្តិយសគោរពថ្វាយប្រគេនពរដល់សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិគ្រប់ក្រុងនិងស្រុក, ព្រះឧបជ្ឈាយ៍, ព្រះតេជគុណ, ព្រះចៅអធិការ, ព្រះពហុស្សូត, ព្រះសង្ឃគ្រប់ព្រះអង្គ, គណ:កម្មាការ, ញោមវត្ត, លោកគ្រូអាចារ្យ, ប្រជាពុទ្ធបរិស័ទនិងក្មួយៗសិស្សានុសិស្សព្រមទាំងនិស្សិត, កម្មាភិបាល, យុទ្ធជនជាជនរួមជាតិខ្មែរគ្រប់
មជ្ឈដ្ធានទូទាំងខេត្តនិងបងប្អូនកូនក្មួយកំពុងប្រកបការងារនៅក្រៅខេត្តគៀងយ៉ាងដោយសេចក្តីសួរសុខទុក្ខព្រមទាំងថ្វាយ, ជូននូវស័ព្ទសាធុការពរជោគជ័យសិរីសួរស្តីដ៏មហាប្រសើរ,សូមប្រកបនូវបញ្ចវរពរទាំង៥ប្រការគឺ: អាយុ វណ្ណៈ
សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លាងឃ្លៀតឡើយ។
អំណរឆ្នាំថ្មីសម្រេចសព្វភារកិច្ចថ្មីនិងជោគជ័យថ្មី!
Video khác

Videos tiêu biểu

Kiên Giang: Hội từ thiện chùa Thôn Dôn cúng dường tứ vật dụng các chùa trên địa bàn huyện Gò Quao

ថ្ងៃទី​ ២០ខែមិនាឆ្នាំ២០២២,​ ព្រះសង្ឃនិងពុទ្ធរិស័ទវត្ត​ ជ្រុងយោង​ទីក្រុងរ៉ាច់យ៉ា បាននិមន្តនិងអញ្ជេីញ​ ប្រគេនទេយ្យវត្ថុដល់...

Chương trình phát sóng mùng 1 tết Nhâm Dần 2022, Hội ĐKSSYN tỉnh Kiên Giang

Chương trình phát sóng mùng 1 tết Nhâm Dần 2022, Hội ĐKSSYN tỉnh Kiên Giang

សេចក្តីប្រកាស អំពីបុណ្យសែនដូនតា របស់សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តគៀងយ៉ាង ព.ស ២៥៦៥ - គ.ស ២០២១

សេចក្តីប្រកាស អំពីបុណ្យសែនដូនតា របស់សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តគៀងយ៉ាង ព.ស ២៥៦៥ - គ.ស ២០២១

Bài viết tiêu biểu

Đức Phật là Thầy chỉ đường

GN - Đức Phật dạy: “Hãy tự xem con là hải đảo của con, hãy tự xem con là nơi nương tựa của con. Không nên tìm nương tựa nơi ai khác” (Trường A-hàm, kinh Đại bát Niết-bàn), và Ngài cũng nói rõ: “Các con phải tự mình nỗ lực. Các đấng Như Lai chỉ là đạo sư” (Kinh Pháp cú, kệ 276).